របៀបដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ក្នុងពេលគ្មានការងារធ្វើ

តើអត្ថប្រយោជន៍ក្នុងពេលគ្មានការងារធ្វើមានអ្វីខ្លះ?

អត្ថប្រយោជន៍ក្នុងពេលគ្មាន​ការងារធ្វើ​ ផ្ដល់ជូនអ្នកនូវ​ប្រាក់​ចំណូល​បណ្ដោះ​អាសន្ន​នៅពេល​ដែល​អ្នក​​បា​ត់​បង់​ការងារ​​ មិនមែនដោយ​សារ​កំហុសរបស់អ្នក។ ប្រាក់នេះជំនួសឲ្យប្រាក់កម្រៃដែលអ្នកបាត់បង់ និងជួយអ្នកក្នុងការបង់ថ្លៃចំណាយនានា​ នៅ​ពេលដែលអ្នក​ស្វែង​រក​​​ការងារថ្មី។ អត្ថប្រយោជន៍ទាំងនេះ​បានមកពី​ប្រាក់ពន្ធ​ដែល​អតីតនិយោជក​របស់អ្នក​បានបង់​។ អត្ថប្រយោជន៍ទាំងនេះ​មិន​អាស្រ័យ​លើ​​តម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ទេ—ពោលគឺ​ អាស្រ័យ​ថាតើ​​អ្នកបាន​បាត់​បង់​ការងារ​នា​ពេល​ថ្មីៗ​នេះ​ឬ​យ៉ាងណា​​។

មុននឹងចាប់ផ្ដើម សូមពិនិត្យមើលចម្លើយចំពោះ សំណួរទូទៅទាំងនេះ អំពីអត្ថប្រយោជន៍ដែលមានផ្ដល់ជូន។


ដាក់ពាក្យសុំតាមអនឡាញ (សម្រាប់ភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ)

វិធីដែលល្អ និងឆាប់​រហ័សបំផុត​ក្នុងការ​ដាក់ពាក្យសុំ​ គឺ​តាមអនឡាញ។ ការដាក់ពាក្យសុំ​តាមអនឡា​ញ គឺមានសម្រាប់តែភាសាអង់គ្លេស និងភាសាអេស្ប៉ាញ​តែ​ប៉ុណ្ណោះ។ មុនពេលដែលអ្នកដាក់ពាក្យសុំ​ សូមពិនិត្យមើលថាតើអ្នក​មាន​សិទ្ធិគ្រប់គ្រាន់​ដែរ​ឬទេ និង​ស្វែងយល់ពី​អ្វីដែល​អ្នក​ត្រូវ​​ដាក់ពាក្យសុំ៖


ដាក់ពាក្យសុំតាមអនឡាញឥលូវនេះ

(សម្រាប់ភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ)


ដាក់ពាក្យសុំតាមទូរសព្ទ (មានអ្នកបកប្រែ)

អ្នកអាចដាក់ពាក្យសុំ​តាមទូរសព្ទបាន។ រយៈពេលរង់ចាំការ​ហៅទូរស​​ព្ទក្នុងពេលនេះ​គឺ​មានរយៈពេលយូរ​ ដោយសារ​មាន​អ្នក​ហៅទូរសព្ទ​​​​ច្រើន​ដើម្បីសាក​សួរ​អំពី​​ការ​ទាមទាររបស់ពួកគេ​ដោយសារតែ​ជំងឺ​រាតត្បាត COVID-19។ យើង​មានការប្ដេជ្ញាចិត្តក្នុងការជួយអ្នក និង​មានអ្នកបកប្រែភាសា ដូច្នេះប្រសិនបើអ្នក​ត្រូវការ​ដាក់ពាក្យសុំ​​តាម​ទូរសព្ទ គន្លឹះទាំងនេះ​អាចនឹងមានប្រយោជន៍។

ធ្វើការហៅទូរសព្ទមុនគេ ឬក្រោយគេ
យើងទទួលទូរសព្ទពីម៉ោង 7 ព្រឹក ដល់ម៉ោង 4 ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍។ ការហៅទូរសព្ទមុនគេ ឬក្រោយគេ នឹង​បង្កើនឱកាស​ក្នុងការ​ភ្ជាប់ទំនាក់ទំនងទៅកាន់​សហការី។

ទទួលទូរសព្ទ
ពួកយើងអាចនឹងហៅទូរសព្ទ​ទៅ! ឈ្មោះរបស់យើង​នឹងមិន​បង្ហាញឲ្យ​ឃើញ​នៅលើ​កម្មវិធី​កំណត់​អត្តសញ្ញាណ​អ្នកហៅ​ទូរសព្ទចូល​ (caller ID) របស់​អ្នក​ទេ​។ ប្រសិនបើអ្នកខកខានក្នុងការទទួលទូរសព្ទពីយើងខ្ញុំ អ្នកនឹងត្រូវទូរសព្ទត្រឡប់មកពួកយើង​​វិញ ដែល​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​ដាក់ពាក្យសុំ​របស់អ្នកត្រូវចំណាយពេលកាន់តែយូរ។ 

ដើម្បីដាក់ពាក្យសុំតាមទូរសព្ទ សូមហៅទូរសព្ទទៅកាន់លេខ  800-318-6022។